Tuesday, 3 November 2020

លោក Zidane ចង់ឲ្យ Real Madrid ចាត់ទុកការប៉ះ Inter ដូចជាវគ្គផ្តាច់ព្រ័ត្រ

 

real madrid,zidane,atletico madrid,real madrid ប្តេជ្ញានាំយកតារាឆ្នើមរូបនេះឲ្យបាន,at madrid,នៅ real madrid ក៏ខ្លាំង មកដល់ juventus នៅតែខ្លាំង,juventus vs atletico madrid,ខណៈ inter ចងបានកីឡាករ barca ម្នាក់មកជំនួស modric,កីឡាករក្រុម r.madrid ចង់ឃើញក្រុម at madrid ទម្លាក់ juve ពីពាន cl,ភរិយា marcelo និយាយពីការចែកផ្លូវគ្នារបស់ ronaldo ជាមួយ real madrid,juventus ចេញ​សារ​ព្រមាន at madrid ​មុន​ដល់​ថ្ងៃ​សងសឹក​​ជើង​ទី ២,foodball news reader,news khmer reader,antoine griezmann,khmer news hang meas

លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្រុម Real Madrid បាន​បញ្ជាក់​ថា ពួកគេមិន​អាច​ធ្វើ​ឲ្យ​មានការ​ភ្លាត់​ស្នៀត​ទៀត​ឡើយ ប្រសិន​បើ​ពួកគេ​ចង់​ឈ្នះកៅអី​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចាញ់​ធ្លាក់ ហើយ​​កីឡាករ​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​ការ​​ប្រកួត​ប្រជែងលើ​ភាព​រឹង​មាំ​​ផ្នែក​រាង​កាយ​មួយ​ផ្សេង​​ទៀត​នៅលើ​ទឹកដីខ្លួន​ឯង​ពេល​ប៉ះ​ក្រុម Inter Milan នៅ​​រាត្រី​នេះ​។

ក្រុម​ម្ចាស់​ជើង​ឯក​អេ​ស្ប៉ាញមួយ​នេះ កំពុង​តែ​ស្ថិត​នៅ​បាត​​តារាង​នៃ​ពូល B ដោយ​មាន​ត្រឹម​តែ​១ពិន្ទុ​គត់​​ពីការ​ប្រកួត​២លើក​ ក្រោយ​ពី​ចាញ់​ក្រោមស្នា​ដៃក្រុម Shakhtar Donetsk ៣-២ នៅ​មុន​ពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​ ២-២ នៅលើ​ទឹកដីក្រុម Borussia Moenchengladbach កាល​ពី​សប្តាហ៍​មុន​។ លោក Zidane បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃចន្ទ​ថា៖ «Inter គឺ​ជាក្រុម​ដ៏ខ្លាំង​មួយ មាន​ភាព​រឹង​មាំ​ផ្នែក​រាង​កាយ និង​លេង​បាល់​ទាត់​យ៉ាងល្អ​។ នេះ​គឺ​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​សម្រាប់​យើង​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «វា​តែង​តែ​មានការ​ពិភាក្សា​គ្នា​ជាច្រើន​នៅ​ក្រៅ​ទីលាន​អំពី​អ្វី​ដែល​យើង​ត្រូវ​តែផ្លាស់ប្តូរ ប៉ុន្តែ កីឡាករ​ទាំង​អស់​សុទទ្ធ​សឹង​មានការ​ប្រកួត​ប្រជែងខ្លាំង​។ ពួកគេ​ចង់​ឈ្ន ហើយ​ខ្ញុំ​​អាច​និយាយ​បែប​នេះក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់​។ យើង​តែង​តែ​ចង់​ឈ្នះ​រាល់​ប្រកួត​ដែល​​យើង​ចូលរួម​​។ យើង​តែង​តែ​ចង់​បង្ហាញ​ថា យើង​ជាក្រុម​ខ្លាំង»​៕

0 comments:

Post a Comment