Allfootball បានផ្សាយថា៖ សម្ពាធកំពុងកើនឡើងលើលោក Ole Gunnar Solskjaer បន្ទាប់ពីការបរាជ័យចុងក្រោយរបស់ Man United ក្នុងក្របខ័ណ្ឌ Champions League ដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេត្រូវចាញ់ក្រោមស្នាដៃក្រុម Arsenal ក្នុងនាមជាម្ចាស់ផ្ទះ ។
បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរនៅចំណាត់ថ្នាក់លេខ ១៥ ក្នុងលីគកំពូលអង់គ្លេសហើយអាចនឹងធ្លាក់ ១ ចំណាត់ថ្នាក់ទៀតលើតំបន់កាត់ចោលបើសិន ចាញ់ក្រុម Everton នៅថ្ងៃសៅរ៍នេះ ។
យោងទៅតាម MEN ក្រុមបិសាចក្រហមបានទាក់ទងអ្នកតំណាងអោយអតីតគ្រូបង្វឹក ក្លឹប Tottenham លោក Pochettino ប៉ុន្តែមានការស្ទាក់ស្ទើរក្នុងការបណ្តេញ Solskjaer នៅដើមរដូវកាលនេះ។
Pochettino បានឈប់ពីការងារចាប់តាំងពីគាត់ចប់កុងត្រាជាមួយ Spurs កាលពីឆ្នាំ ២០១៩ ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះចង់វិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញហើយមានការពាក់ព័ន្ធជាមួយនឹងការងារនៅក្រុមបិសាចក្រហមមួយរយៈដែរ ។
នៅពេលសួរនៅលើកញ្ចក់ទូរទស្សន៍ Sky Sports ថាលោកចង់ធ្វើអ្នកគ្រប់គ្រងក្លឹបនៅ អង់គ្លេសម្តងទៀតទេ លោកឆ្លើយថា៖ “ខ្ញុំនឹងមិនបោះបង់ឱកាសទេ” ។
0 comments:
Post a Comment