Saturday, 31 October 2020

Cristiano Ronaldo ជាសះស្បើយពីមេរោគកូវីត-១៩ហើយ

 



កីឡាករ Cristiano Ronaldo បានជាសះស្បើយពីមេរោគកូវីត-១៩ បន្ទាប់ពីត្រូវបានដាក់អោយរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារនិងមិត្តរួមក្រុមរួចមក។ ខ្សែប្រយុទ្ធឆ្នើម និង ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៥ ឆ្នាំបានធ្វើតេស្ត៍រកឃើញវិជ្ជមានមេរោគរលាកផ្លូវដង្ហើមនេះកាលពីថ្ងៃទី ១៣ ខែតុលាកន្លងទៅ។


ទោះយ៉ាងណាកាលពីថ្ងៃពុធកន្លងទៅរូបគេបាន ធ្វើតេស្តនៅតែរកឃើញលទ្ធផលវិជ្ជមាន កាលពីថ្ងៃអង្គារ និង ខកខានជួយក្រុមពេលបរាជ័យចាញ់ Barcelona ក្នុងលទ្ធផល ២ទល់និង០ ក្នុងក្របខ័ណ្ឌ Champions League។ មានន័យថាម្ចាស់ពានបាល់មាស៥សម័យក៏ខកខានការប្រកួតការពារតំណែងជើងឯក Serie A ចំនួនពីរប្រកួតនិងពានរង្វាន់ទ្វីបអឺរ៉ុប២លើកផងដែរ ។ គួរបញ្ជាក់ថា Ronaldo បានបង្ហាញខ្លួនចូលលេងជាលើកចុងក្រោយជាមួយក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតពានរង្វាន់ Nations Leangue នៅថ្ងៃទី ១១ ខែតុលាមុនពេលធ្វើតេស្តវិជ្ជមាន។


Ronaldo បានខកខានជួបប្រកួតជាមួយគូប្រជែងដ៏ជូរចត់គឺ Lionel Messi ខណៈដែលពួកគេទាំងពីរធ្លាប់គ្រងពាន Balnlon d’nOr ដល់ទៅ១១ ឆ្នាំ និងមានឪកាសវិលមកជួបប្រកួតគ្នាសាជាថ្មីនៅទឹកដីCamp Nou នាថ្ងៃទី៨ ធ្នូក្រោយខកខានរយៈពេលពីរឆ្នាំ។ Juventus ក្រោមការដឹកនាំរបស់លោក Andrea Pirlo ត្រូវជួបប្រកួតជាមួយក្រុម Spezia នៅលីកកំពូលSerie Aនាថ្ងៃអាទិត្យនេះផងដែរ។ 


ប្រភពពី៖ BBC

 ប្រែសម្រួលដោយ៖ កីឡា789

0 comments:

Post a Comment