Saturday, 31 October 2020

Van Dijk វះកាត់ជង្គង់ជោគជ័យតែមិនទាន់ដឹងចូលលេងបានពេលណា

 



កីឡាករ Virgil van Dijk បាន ធ្វើការវះកាត់បញ្ហារបួសជង្គង់បានដោយជោគជ័យ ។ ​ខ្សែ​ការពារ​កណ្តាលក្រុមជម្រើសជាតិហូឡង់ វ័យ ២៩ ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនចូល​លេង​អោយ​ក្រុមនោះទេ​ចាប់​តាំងពីរងរបួសសរសៃពួរសាច់ដុំ ក្រោយប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយអ្នកចាំទី Jordan Pickford របស់ក្រុម Everton ក្នុងការប្រកួតនៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃទី ១៧ ខែ​តុលា​កន្លង​ទៅ។


ក្លឹបម្ចាស់ជើងឯក Premier League បានបញ្ជាក់លើគេហទំព័រផ្លូវការណ៏រប​ស់ខ្លួនថាទោះបីជាទទួល​ការវះ​កាត់ដោយជោគជ័យប៉ុន្តែក្រុមមិនបានកំនត់ពេលវេលាជាក់លាក់ណា មួយសម្រាប់ការ​វិល​ត្រឡប់​មកបង្ហាញខ្លួនរបស់ Van Dijk នោះទេ។


អ្នកចាត់ការទូទៅលោក Jurgen Klopp ក៏បានបញ្ជាក់បន្ថែមលើករណី Van Dijk ថាៈ  ការវះ​កាត់​បាន​ទទួលជោគជ័យពិតជាដំណឹងល្អបំផុតដែលយើងទទួលបាន តែត្រូវចំណាយពេល​សម្រាក​ជាច្រើនខែ។ Liverpool កំពុងប្រឈមវិបត្តិខ្សែការពារផងដែរ ក្រោយពី Fabinho ដែលបានដើរ​តួជា​ប្រធាន​ក្រុមក៏រង​ទើប​តែរងរបួសសរសៃពួរហើយ កីឡាករប្រេស៊ីលរូបនេះនឹងខកខាន​ការ​ប្រកួត​លីក​កំពូលអង់គ្លេស​នៅ​ថ្ងៃសៅរ៍ជាមួយក្រុមញញួរធំ West Ham United ផងដែរ៕

0 comments:

Post a Comment