Friday, 30 October 2020

Jamie Vardy ក្លាយជាកីឡាករវ័យចំណាស់ដែលរកគ្រាប់បាល់បាននៅ Europa League

 



Jamie Vardy បានក្លាយជាខ្សែប្រយុទ្ធវ័យចំណាស់ដែល​អ្នករកគ្រាប់បាល់ក្នុងការប្រកួតនៅ​ពាន​រង្វាន់​​ Europa League ក្រោយពីស៊ុតបញ្ចូលទីបាន១គ្រាប់ជួយអោយ Leicester City ផ្តួលក្រុមម្ចាស់​ផ្ទះ​គឺក្លឹបក្រិក AEK Athens ដើម្បីទទួលជ័យជំនះជាលើក​ទី២ជាប់គ្នាក្នុងការប្រកួតវគ្គ​ជម្រុះ​ក្នុង​ពូល​នេះ ។


ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំសញ្ជាតិអង់គ្លេសមានឪកាសរកបានគ្រាប់ បាល់នាំមុខមុនដោយ ការស៊ុត បាល់ ពិន័យ១១ម៉ែត្រ នៅនាទីទី១៨ បន្ទាប់ពីអ្នកចាំទី Panagiotis Tsintotasធ្វើអោយមានកំហុស ។ ក្រុម កញ្ជ្រោងខៀវបានបង្កើនទំនុកចិត្តបន្ថែមទៀត ក្រោយពីខ្សែបម្រើអន្តរជាតិអង់គ្លេស កីឡាករ Hamza Choudhury មានឪកាសបន្ថែមគ្រាប់បាល់ទី២នៅនាទីទី៣៩មុនបញ្ចប់ការប្រកួតតង់ទី១។


ទោះយ៉ាងណាខ្សែប្រយុទ្ធ Muamer Tankovic បានលើកទឹកចិត្តម្ចាស់ផ្ទះបាន១គ្រាប់ មកវិញ ដោយការស៊ុតបញ្ចូលទីវាយបកនៅនាទីទី ៤៨បន្ទាប់ពីប្តូរចូលក្នុងនាមកីឡាករ បម្រុង។ អតីត កីឡាករ យុវជនថ្នាលក្រុម Fulham ស្ទើរតែរកបានគ្រាប់បាល់តាមស្មើវិញ ២ នាទីក្រោយ​មកប៉ុ​ន្តែ​ការទាត់ បាល់រយៈចំងាយជាង១០ម៉ែត្របានធ្វើអោយបាល់ហើរផុតរបាទី។


ក្រុមរបស់លោក Brendan Rodgers បានបង្ហើបប្រាប់អោយដឹងមុនការប្រកួត​ថាអតីតខ្សែការពារ​ Man. Utd កីឡាករ Jonny Evans និង Timothy Castagne បានរងរបួសនិង​មិនមាន​វត្ត​មាន​សម្រាប់ ការប្រកួតនេះទេ៕

0 comments:

Post a Comment